Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 09:02

ក្របខណ្ឌ « ខ » ត្រូវបានបែងចែកជា ៣ ឋានន្តរសិក្តិតាមលំដាប់លំដោយពីតូចទៅធំដូចខាងក្រោមៈ

          ១. ឋានន្តរសក្តិទី៣ នៃប្រភេទក្របខណ្ឌ « ខ » ( ខ៣ ) មន្រ្តីក្រមការ មានឧបនិស្ស័យកាន់តំណែងជាៈ អនុប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត អនុប្រធានការិយាល័យនៃសាលារាជធានី ខេត្ត ប្រធានការិយាល័យ ក្រុង ស្រុក ខណ្ឌ នាយកអនុវិទ្យាល័យ នាយកសាលាបឋមសិក្សា នាយកសាលាមត្តេយ្យសិក្សា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមានក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ ខ.៣.៤,ខ.៣.៣,ខ.៣.២,ខ.៣.១

          ២. ឋានន្តរសក្តិទី២ នៃប្រភេទក្របណ្ឌ « ខ » ( ខ២ ) ក្រមការដើមខ្សែ មានឧបនិស្ស័យកាន់តំណែងជាៈ អនុប្រធានការិយាល័យ ក្នុងរដ្ឋបាលកណ្តាល ប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត ប្រធានការិយាល័យនៅសាលារាជធានី ខេត្ត  ប្រធានការិយាល័យនៅសាលារាជធានី ខេត្ត និងមុខតំណែងផ្សេងៗទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ ខ.២.៤,ខ.២.៣,ខ.២.២,ខ.២.១

          ៣. ឋានន្តរសក្តិទី១​នៃប្រភេទក្របខណ្ឌ « ខ » ( ខ១ ) នាយក្រមការ  មានឧបនិស្ស័យកាន់តំណែងជាៈ ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល អនុប្រធានមន្ទីររាជធានី ខេត្ត អភិបាលរង ក្រុង ស្រុក ខណ្ឌ និងមុខតំណែងផ្សេងៗទៀត ដែល​មានថ្នាក់ស្មើនឹងមុខតំណែងដែលមានក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន  ។ ខ.១.៦,ខ.១.៥,ខ.១.៤,ខ.១.៣,ខ.១.២,ខ.១.១


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login