Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 09:00

ក្របខណ្ឌ « ក » ត្រូវបានបែងចែកជា ៣ ឋានន្តរសក្តិតាមលំដាប់លំដោយពីតូចទៅធំដូចខាងក្រោមៈ

          ១. ឋានន្តរសក្តិទី៣ នៃប្រភេទក្របខណ្ឌ « ក » ( ក៣ ) អនុមន្រ្តី មានឧបនិស្ស័យ កាន់តំណែងជាៈ អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីររាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ព្រឹទ្ធបុរសមហាវិទ្យាល័យអធិការង នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ នាយកសាលាគរុកោសល្យភូមិភាគរាជធានី ខេត្ត នាយកវិទ្យាល័យ និងតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមានក្នុងអង្គការលេខានៃរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ។ ក.៣.៤,ក.៣.៣,ក.៣.២,ក.៣.១

          ២. ឋានន្តរសក្តិ នៃប្រភេទក្របខណ្ឌ « ក » ( ក២ ) វីរៈមន្រ្តី មានឧបនិស្ស័យកាន់តំណែងជាៈ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អភិបាលរងរាជធានី ខេត្ត អគ្គទីប្រឹក្សា ទីប្រឹក្សាអគ្គកុងស៊ុលនៅស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជានៅបរទេសសាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ អធិការ អគ្គលេខាធិការរង និងមុខតំណែងផ្សេងៗទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ។ ក.២.៤,ក.២.៣,ក.២.២,ក.២.១

          ៣. ឋានន្តរសក្តិទី១​នៃប្រភេទក្របខណ្ធ «​ក » ( ក១ ) ឧត្តមមន្រ្តី មានឧបនិស្ស័យកាន់តំណែងជាៈ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការ អភិបាលរាជធានី ខេត្ត ឯកអគ្គរាជទូត អគ្គរាជទូត សាកលវិទ្យាធិការ និងមុខតំណែងផ្សេងៗទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងដែលមានក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ ក.១.៦,ក.១.៥,ក.១.៤,ក.១.៣,ក.១.២,ក.១.១


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login