2018-02-15 01:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នាយករដ្ឋមន្រ្តី អាចតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រិត្យនូវមន្រ្តីជាន់ខ្ពស់ស៊ីវិល យោធា មន្ត្រីការទូត និងអភិបាលរងរាជធានី-ខេត្ត អភិបាលក្រុង-ស្រុក-ខណ្ឌ និងមន្ត្រីរាជការចាប់ពីប្រធាននាយកដ្ឋាន វរសេនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ តាមសំណើររបស់ប្រធានស្ថាប័ន។
មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមានៈ អគ្គលេខាធិការរង ក្រសួង អគ្គនាយករង អគ្គាធិការរង អភិបាលរងរាជធានី-ខេត្ត សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ ប្រធាននាយកដ្ឋាន អធិការ អភិបាលក្រុង-ស្រុក-ខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើរ ឬប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន។ (គ្រប់មុខតំណែង ក្នុងឋានន្តរស័ក្តិទី២ នៃក្របខណ្ឌប្រភេទ “ក”)។