Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 09:07
  • ត្រូវអនុវត្តចំពោះមន្រ្តីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ននោះ
  • ត្រូវផ្អែកលើសំណូមពរភារកិច្ចជាក់ស្តែង សញ្ញាបត្រជំនាញ បទពិសោធន៍ការងាររបស់ាម៉ីជន ឲ្យស្របតាមតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ននីមួយៗ
  • ត្រូវធ្វើការពិគ្រោះយោបល់ឲ្យបាន ឯកាភាពគ្នា ជៀសវាងដាច់ខាតមិនឲ្យ​មានបាតុភាពនៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនមុននឹងលើកសំណើរតែងតាំង​ឬធ្វើសេចក្តីសម្រេចជាស្ថាពរ
  • ការតែងតាំងឲ្យកាន់មុខតំណែងណាមួយ ក្នុងក្របខណ្ឌមុខងារសាធារណៈត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី ដែលមានចែងក្នុងមាត្រា​២៨ជំពូក៣ស្តីពីសិទ្ធិនៃការតែងតាំង
  • រាល់លិខិតបទដ្ឋានស្តីពីការតែងតាំងមន្រ្តីរាជការស៊ីវុលដូចជា ព្រះរាជក្រឹត្យ ឬប្រកាស ត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាល និងឯកភាពដោយក្រសួងមុខងារសាធារណៈ និងផ្នែកថវិការដោយមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ ដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្តជនណាដែលគ្មានទិដ្ឋាការនេះត្រូវនារាករណ៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login