Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ណឺរ៉ូន ?

២. ម៉ូលេគុល AND និងប្រូតេអ៊ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ ?

៣. ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ?

៤. តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ ?

៥. ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ?

ចម្លើយ

១. ណឺរ៉ូនជាកោសិកាឯកទេសនៃកោសិកាប្រាសាទដែលមាននាទីបញ្ចូនព័ត៌មានទៅពាសពេញសារពាង្គកាយ ។

២. លក្ខណៈដូចគ្នារបស់ AND និងប្រូតេអ៊ីនគឺៈ

  • ជាម៉ាក្រូម៉ូលេគុល
  • ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ
  • ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទីត​ឬតំណលំដាប់អាស៊ីតអាមីណេជាក់លាក់ ។

៣. បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេហើយកំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន ។

៤. បរិមណ្ឌលសរសៃប្រសាទរួមមាននៈ

  • សរសៃប្រាសាទលលាដ៏ក្បាល ១២គូដែលបែកចេញពីខួរក្បាល
  • សរសៃប្រាសាទឆ្អឹងខ្នង ៣១គូ ដែលបែកចេញពីរខួឆ្អឹងខ្នង ។

៥. បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាពពីព្រោះតែអង់ស៊ីមគឺជាប្រូតេអ៊ីន ។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬទាបពេកចំណងប៉ិបទីតរលាហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុឲ្យទម្រង់របស់ប្រូតេអ៊ីន ប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login