Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាប្រូតេអ៊ីនងាយ ? ប្រូតេអ៊ីនសាំញុំា ?

២. តើប្រូតេអ៊ីនមាននាទីអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថា អង់ដូស៊ីតូស ? អ៊ិចសូស៊ីតូស ?

៤. ដូចម្តេចដែលហៅថា ក្រុមប្រូស្តេទិច ? ចូរឲ្យឧទាហរណ៍ក្រុមប្រូស្តេទិច ឲ្យបានបី ។​

៥. តើកត្តាអ្វីខ្លះធ្វើឲ្យ ប្រួតេអ៊ីនបាត់បង់គុណភាព ចូរបញ្ជាក់ ។

៦.  ហេតុអ្វីបានជាសាប៊ូអាចធ្វើឲ្យច្រវាក់ប៉ូលីប៉ិបទីតរលា ?

ចម្លើយ

១. ប្រួតេអ៊ីនងាយ ជាប្រូតេអ៊ីនដែលកើតពីអាស៊ីតអាមីនេសុទ្ធ ។ ប្រូតេអ៊ីនសាំញុំា ជាប្រួតេអ៊ីនដែលកើតពីអាស៊ីតអាមីនេ រួមជាមួយក្រុមប្រូស្តេទិច ។

២. ប្រួតេអ៊ីនមាននាទីជា ប្រូតេអ៊ីនទម្រង់ ជាកាតាលីករ ជាអរម៉ូន ជាអ្នកការពារ ជាអ្នកធ្វើចលនា និងជាអ្នកដឹកនាំ ។

៣. អង់ដូស៊ីតូស ជាការដឹកនាំសារធាតុចូលក្នុងកោសិកាដោយថង់ស៊ីតូប្លាស ។ អ៊ិចសូស៊ីតូស ជាការដឹកនាំសារធាតុចេញពីកោសិកាដោយថង់ស៊ីតូប្លាស ។

៤. ក្រុមប្រូស្តេទិច ផ្នែកមួយនៃប្រូតេអ៊ីនសាំញុំា ( អេតេរ៉ូប្រូតេអ៊ីន ) ដែលមិនមែនជាអាស៊ីតអាមីនេ ហើយមានតួនាទីសំខាន់ក្នុងសកម្មភាពរបស់ប្រូតេអ៊ីន ។ ឧ. កាបូអ៊ីដ្រាត ជាផ្នែកមួយនៃគ្លីគូប្រួតេអ៊ីន ។ លីពិត ជាផ្នែកមួយនៃលីប៉ូប្រួតេអ៊ីត ។ ផូស្វាត ជាផ្នែកមួយនៃផូស្វរប្រួតេអ៊ីន ។

៥. កត្តាដែលធ្វើឲ្យប្រូតេអ៊ីន បាត់បង់គុណភាពមានៈ

  • អាស៊ីត ឬបាសខ្លាំងៈ ធ្វើឲ្យកើតឬបាត់បង់អ៊ីយ៉ុងអាស៊ីតអាមីនេក្នុងច្រវាក់ប៉ូលីប៉ិបទីត និងធ្វើឲ្យសម្ព័ន្ធអ៊ីដ្រូសែនត្រូវបង្អាក់  ។
  • អង្គធាតុរំលាយៈ បង្អាក់ការជ្រាបចួលរបស់ទឹក
  • សាប៊ូៈ បង្អាក់ភាពបត់បែនរបស់ប្រូតេអ៊ីន ហើយធ្វើឲ្យរលាច្រវ៉ាក់ប៉ិបទីត
  • អ៊ុយរេៈ បង្អាក់សម្ព័ន្ធអ៊ីដ្រូសែន និងការជ្រាបចូលនៃទឹក
  • កំហាប់អំបិលៈ ធ្វើឲ្យប្រូតេអ៊ីន សរសៃកើនឡើងភាពរលាយក្នុងទឹក​ ។
  • លោហៈធាតុធ្ងន់ៈ ផ្តាច់សម្ព័ន្ធអ៊ីយ៉ុងរវាងបន្ទុកអគ្គិសនីអវិជ្ជមាន និងបន្ទុកអគ្កិសនី វិជ្ជមាន និងអាចធ្វើឲ្យទម្រង់និងតួនាទីរបស់ប្រូតេអ៊ីន ។
  • បម្រែបម្រួលសីតុណ្ហភាពៈ កាលណាសីតុណ្ហភាពកាន់តែខ្ពស់ សកម្មភាពរបស់ប្រូតេអ៊ីនកាន់តែកើនឡើង ។ បើសីតុណ្ហភាពថយចុះសម្ព័ន្ធអ៊ីដ្រូសែនក្នុងម៉ូលេគុលត្រូវបង្អាក់ ។
  • ចលនាមេកានិចៈ ការកូរឬកិន បង្អាក់កម្លាំង ដែលបង្កើនទម្រង់ប្រូតេអ៊ីន ។

៦. បានជាសាប៊ូអាចធ្វើឲ្យច្រវាក់ប៉ូលីប៉ិបទីតរលា ព្រោះសាប៉ូ បង្អាក់ភាពបត់បែនរបស់ប្រួតេអ៊ីនហើយធ្វើឲ្យរលាច្រវាក់ប៉ិបទីត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login