Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. រេទីនជាអ្វី ?

២. ដូចម្តេចដែលហៅថា ដំណើរលំអងកាត់ ?

៣.​តើអង់ស៊ីមជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ?

៤. ហេតុអ្វីបានជាគេនិយាយថាកំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផង  ?

៥. ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ។

ចម្លើយ

១. រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិកានិងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង ។

២. ដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយផ្សេងទៀត ។

៣. អង់ស៊ីមជាកាតាលីករគីមីជីវៈ ដែលជួយពន្លៀតល្បឿនប្រតិកម្មគីមីជីវៈ​ផ្សេងៗ ។ បានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទគឺព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ ។

៤. បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផងនិងអ៊ិចសូគ្រីនផងព្រោះ៖

  • ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស
  • ជាក្រពេញអ៊ិចសូគ្រីន លំពែងបានបញ្ចេញរសរំលាយអាហារទៅក្នុងបំពង់លំពែង ។

៥. ពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ  ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចួលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រួតេអ៊ីន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login