Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១​. ណឺរ៉ូនមានប៉ុន្មានប្រភេទ ?

២. ដូចម្តេចដែលហៅថា ក្រពេញអង់ដូគ្រីន ?

៣. គេសម្គាល់រុក្ខជាតិកូទីលេដូនបានដោយសារអ្វី ?

៤. តើស៊ីណាប់ជាអ្វី ?

៥. ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ​ ?

ចម្លើយ

១. ណឺរ៉ូនមាន៣ប្រភេទគឺៈ

          បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា ( ពន្លយស៊ីតូប្លាស )

  • ណឺរ៉ូនឯកប៉ូល
  • ណឺរ៉ូនទ្វេប៉ូល
  • ណឺរ៉ូនពហុប៉ូល ។

បើផ្អែកទៅលើនាទីៈ

  • ណឺរ៉ូនវិញ្ញាណនាំ
  • ណឺរ៉ូនភ្ជាប់
  • ណឺរ៉ូនចលករ ។

២. ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអររម៉ូនឬផលិតផលរបស់វាទៅក្នុងចរន្តឈាមដោយផ្ទាល់ ។

រៀបរាប់ឈ្មោះក្រពេញអង់ដូគ្រីនឲ្យបាន៤៖

  • ក្រពេញអ៊ីប៉ូភីស
  • ក្រពេញទីរ៉ូអ៊ីត
  • ក្រពេញរលីតម្រង់នោម
  • ក្រពេញអ៊ីប៉ូតាឡាមុស ។

៣. គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារៈ

  • គ្រាប់មានកូទីលេដុង ២
  • ឬសជាឬសកែវ
  • ស្លឹកមានទ្រនុងបែកខ្នែង
  • ផ្កាមាន៤​ឬ ៥ស្រទាប់
  • ដើមមាន់បាច់សរសៃនាំស្ថិតនៅជារង្វង់ ។

៤. ស៊ីណាប់គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះនៅចន្លោះចុងអាសូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតួកោសិការបស់ណឺរ៉ូនបន្ទាប់ ។

៥. បានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ជាន់និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ជាន់នោះវាធ្វើឲ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឲ្យម៉ូលេគុល ADN ជាច្រវ៉ាក់រឹងមាំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login