Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ដំណើរលំអងកាត់ ?

២. ដូចម្តេចដែលហៅថា ណឺរ៉ូន​ ?

៣.​តើអង់ស៊ីមជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសាពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ?

៤. តើស្លឹករាងម្ជុលរបស់កូនីភែ មានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ ?

៥. ហេតុអ្វីបានជាគេនិយាយថា លំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផង ?

ចម្លើយ

១.  ដំណើរលំអងកាត់ គឺជាការផ្ទេរគ្រាប់លំងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាត់នៃផ្ការុក្ខជាតិមួយផ្សេងទៀត ។

២. ណឺរ៉ូន គឺជាកោសិកាឯកទេស នៃកោសិកាប្រាសាទដែលមានតួនាទីបញ្ចូនព័ត៌មានទៅពាសពេញសាពាង្គកាយ ។

៣. អង់ស៊ីមគឺជា កាតាលីករគីមីជីវៈដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ ។ បានជានៅក្នុងកោសិកានៃសាពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ពីព្រោះនៅក្នុងកោសិកានៃសាពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើលើប្រតិកម្មបានតែមួយប្រភេទតែប៉ុណ្ណោះ ។

៤. ចំពោះរុក្ខជាតិស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់ដូចជា វាអាចជួយបង្ការការបាត់បង់ទឹក និងជួយឲ្យរុក្ខជាតិបន្សាំជីវីតទៅនឹងអាកាសធាតុស្ងួត ។

៥. បានជាគេនិយាយថា លំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផងព្រោះ៖

  • ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស ។
  • ជាក្រពេញអ៊ិចសូគ្រី លំពែងបានបញ្ចេញរំលាយអាហារទៅក្នុងបំពង់លំពែង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login