2019-09-13 01:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. កំណត់និយមន័យនៃពាក្យ អង់ស៊ីម ។
២. តើគេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមរបៀបដូចម្តេច ?
៣. តើគេធ្វើចំណែកថ្នាក់អង់ស៊ីមជាប៉ុន្មានក្រុម ? អ្វីខ្លះ ?
៤. ហេតុអ្វីបានជាគេនិយាយថា អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ ?
៥.ដូចម្តេចដែលហៅថាអ៊ីដ្រូឡាស ? ចូររកឧទាហរណ៍ ឲ្យបានបី ?
ចម្លើយ
១. អង់ស៊ីម ជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗក្នុងសារពាង្គកាយ ។
២. គេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើកត្តា ២យ៉ាងគឺៈ
៣. គេធ្វើចំណែកថ្នាក់អង់ស៊ីមជា ៦ក្រុមធំៗគឺ អុកស៊ីដូរេដុតាស ត្រង់ស្វ៊ែរ៉ាស អ៊ីដ្រូឡាស លីយ៉ាស អ៊ីសូមេរ៉ាស និងលីហ្កាស ។
៤. អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ ព្រោះអង់ស៊ីមនីមួយៗមានអំពើតែទៅលើស៊ុនស្រា្តតតែមួយប៉ុណ្ណោះ ។
៥. អ៊ីដ្រូឡាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយការភ្ជាប់អ៊ីយ៉ុង នងិអ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹក ( ប្រតិកម្មអ៊ីដ្រូលីស )។ ឧ. កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្ទាតាស ។