2019-09-13 08:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មាត្រា ១២ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា ៖ “ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយ ដែលបានប្រព្រឹត្ត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា” ។ “ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ” ។ ដូច្នេះ ឲ្យតែអំពើល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីខ្មែរ ទោះបីជាជនល្មើសនោះមានសញ្ជាតិអ្វីក៏ដោយ ក៏ត្រូវយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបានដែរ ។ អំពើល្មើស ដែលប្រព្រឹត្តនៅលើនាវា ឬយន្តហោះ ដែលចុះបញ្ជីនៅកម្ពុជា គឺត្រូវចាត់ទុកថាបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីនាវា ឬយន្តហោះនោះស្ថិតនៅក្រៅទឹកដីកម្ពុជាក៏ដោយ (មាត្រា ១៤ និង មាត្រា ១៦)។