លំដាប់សិទ្ធិត្រូវបានកំណត់ដូចតទៅ៖
- ស្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
- ភ្លើងសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើស្លាកសញ្ញាចរាចរណ៍។
- សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរន៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូវផ្លូវ ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។