អ.វ.ត.ក មានយុត្តាធិការលើបុគ្គល ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ត្រូវបានប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាក្នុងចន្លោះពេលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ និងថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ តែប៉ុណ្ណោះ ។ ជាលទ្ធផលសមាជិកថ្នាក់ក្រោមក្នុងរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេព្រមទាំងជនទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធជាមួយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម មិនមែនជាកម្មវត្ថុសម្រាប់ការស៊ើបអង្កេតនៅចំពោះមុខ អ.វ.ត.ក នោះឡើយ។
មកទល់ពេលបច្ចុប្បន្ននេះ សហចៅក្រមស៊ើបអង្កេត បានធ្វើការចោទប្រកាន់បុគ្គលប្រាំរូបគឺ ៖
- កាំង ហ្កេកអ៊ាវ (លេខាមន្ទីរ ស-២១) ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
- នួន ជា (ប្រធានសភា) ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
- អៀង សារី (រដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ) ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។
- អៀង ធីរិទ្ធ (រដ្ឋមន្ត្រីការងារសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ) ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
- ខៀវ សំផន (ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ)៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ ។