Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-18 03:01

វា​ជា​​​ការលំបាក​​​ក្នុង​​ការកំណត់​​ឲ្យ​​​បាន​​ច្បាស់លាស់ ចំពោះ​រយៈពេល​​នៃ​​ការស៊ើបអង្កេត​​របស់​​តុលាការ​ ​ដែល​​មាន​​ចរិតលក្ខណៈ​​ដូចនេះ ។ ដោយ​​មិន​ចាំបាច់​​មាន​មន្ទិល ការស៊ើប​អង្កេត​​នេះ​​គឺ​​ជា​​ដំណើរ​​ប្រព្រឹត្ត​​ទៅ​​ក្នុង​​រយៈពេល​​មួយវែង​ ចាប់​ផ្តើម​​ឡើង​​ដោយ​​ការ​ដាក់​​ចេញ​​នូវ​​ដីកា​​សន្និដ្ឋាន បញ្ជូនរឿង​​ឲ្យ​​ស៊ើបសួរ​​របស់​​សហព្រះរាជអាជ្ញា និង​​បញ្ចប់​​ដោយ​​ដីកា​​ដំណោះស្រាយ​ ដែល​​ចេញ​​ដោយ​​សហចៅក្រម​​ស៊ើបអង្កេត ។ ការស៊ើបអង្កេត​​ជា​​សំខាន់​រួមមាន ការស្រាវជ្រាវ​​ផ្នែកច្បាប់ការប្រមូល និង​​ការវិភាគ​​កំណត់​​ហេតុ​​ស្តាប់​​យក​​ចម្លើយ​​របស់​​ជនត្រូវចោទ​សាក្សី និង​​ដើមបណ្តឹង​​រដ្ឋប្បវេណី ភស្តុតាង​​ជា​​រូបវន្ត និង​​ឯកសារ​​ផ្សេងៗ​​មួយ​ចំនួន​ទៀត ​​ដែល​​អាច​​បង្កើត​​បាន​​ជា​​ចំណែក​​នៃ​​ភស្តុតាង ។ លើស​ពី​​នេះ​​ទៀត​​ សហចៅក្រម​​ស៊ើបអង្កេត ត្រូវ​​ឆ្លើយ​តប​​ទៅ​​នឹង​​សំណើ​​ផ្សេងៗ​​គ្នា ដែល​​ត្រូវ​​បាន​​ដាក់​​ជូន​​​ដោយ​​​ភាគី ​​​ឬ​​ភាគី​ទីបី​​នៅ​​ក្នុង​កិច្ចដំណើរ​ការ​នីតិវិធី ។ ដូច្នេះ​រយៈពេល​នៃ​ការស៊ើបអង្កេត គឺ​អាស្រ័យ​មួយចំណែក​ទៅ​លើ​ពេលវេលា ដែល​សហចៅក្រម​ស៊ើបអង្កេត​ត្រូវការ​ ដើម្បី​សម្រេច​បាន​នូវ​សកម្មភាព​ស៊ើបអង្កេត​ដែល​បាន​លើក​ឡើង​ខាងលើ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login