2019-09-18 02:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការស៊ើបអង្កេត គឺជាដំណាក់កាលមូលដ្ឋានមួយ នៅក្នុងកិច្ចដំណើការព្រហ្មទណ្ឌទាំងមូលនៅចំពោះមុខ អ.វ.ត.ក ។ តាមការពិតដំណាក់កាលស៊ើបអង្កេត គឺជាដំណាក់កាលដែលមិនអាចអត់បាន ដែលមានផលប៉ះពាល់ដោយផ្ទាល់ដល់ដំណាក់កាលផ្សេងៗទៀតនៃកិច្ចដំណើរការនីតិវិធី ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមការងារទាំងបីដែលបង្កើតបាន ក.ស.ច.ស នោះ (ក្រុមអ្នកស៊ើបអង្កេត ផ្នែកវិភាគ និងក្រុមអ្នកច្បាប់) សហចៅក្រមស៊ើបអង្កេតប្រមូលនូវភស្តុតាងសំខាន់ៗនានា ដើម្បីធ្វើការកំណត់និងមួយវិញទៀត ដើម្បីបញ្ជាក់ថាតើអង្គហេតុនានា ដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរអាចបង្កឲ្យមានឧក្រិដ្ឋកម្មនានា ស្ថិតនៅក្រោមយុត្តាធិការរបស់ អ.វ.ត.ក ដែរឬយ៉ាងណានោះ ហើយនៅក្នុងពេលជាមួយគ្នានេះដែរ ថាតើមានភស្តុតាងគ្រប់គ្រាន់ដែរឬទេ សម្រាប់បញ្ជូនជនត្រូវចោទទៅជំនុំជម្រះចំពោះឧក្រិដ្ឋកម្ម ដែលជនត្រូវចោទទាំងនោះត្រូវរងការចោទប្រកាន់ ។