Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


យោងតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈរបស់កម្ពុជា ប្រភេទធំៗនៃសេវាសាធារណៈចែកចេញជា ៧ប្រភេទគឺៈ

          ១. ចង្កោមសេវាពាក់ព័ន្ធនិងអធិបតេយ្យរដ្ឋៈ គឺជាសេវាទទួលខុសរបស់រដ្ឋ ដែលផ្តល់ដោយអង្គភាពរដ្ឋ ឬនីតិបុគ្គលនៃនិតិសាធារណៈ​ដែលរដ្ឋបានប្រគល់សិទ្ធិអំណាចឲ្យដូចជា ការផ្តល់លិខិតអនុញ្ញាត  អាជ្ញាបណ្ណ ការចុះបញ្ជីអត្រា នុកូលដ្ឋាន ការផ្តល់បណ្ណសម្គាល់​យានយន្ត វិញ្ញាបនបត្រទទួលស្គាល់កម្មសិទ្ធិ អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ សៀវភៅគ្រួសារ ការធ្វើនីត្យានុកូលកម្មជាដើម ។

          ២. ចង្កោមសេវាពាក់ព័ន្ធនិងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមៈ ជាចង្កោមសេវាពាក់ព័ន្ធផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការស្នាក់នៅ ការធ្វើដំណើរ ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច នគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោពល ខេមភូមិន្ទ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ។ ចង្កោមសេវានេះ ជាសេវាដ៏ចាំបាច់ និងមិនអាចខ្វះបានដើម្បីធានាបរិយាកាសល្អដល់ការអភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយក្រីក្រ និងជាទំនុកចិត្តលើវិនិយោគ ធុរជន ក្នុងការប្រកបរបអាជីវកម្ម និងជំនួញជួញដូរ ។

          ៣. ចង្កោមសេវាពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្តាលៈ ជាចង្កោមសេវាទាក់ទងទៅនឹងការដោះស្រាយវិវាទ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងពលរដ្ឋ និងអ្នករាជការ ឬរវាងពលរដ្ឋ និងផ្នែកឯកជន ឬរវាងអ្នករាជការ និងផ្នែកឯកជន  ។ សេវានេះដោះស្រាយវិវាទនេះធ្វើឡើងតាមរួបភាព២យ៉ាងៈ

  • តាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាអ្នកសម្របសម្រួល និងដោះស្រាយ​ចំពោះករណីវិវាទមិនធ្ងន់ធ្ងរ ដើម្បីសម្រួលដល់គូភាគីទាំងសងខាងដោយមិនចាំបាច់ពឹងផ្អែកលើតុលាការ
  • ក្នុងករណីគូភាគីវិវាទ មិនទទួលយកនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ការដោះស្រាយវិវាទត្រូវធ្វើឡើងតាមរយៈតុលាការ ។

៤. ចង្កោមសេវាពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យម បរិស្ថាន វិនិយោគ និងការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធៈ ដោយផ្តោតជាសំខាន់ទៅលើកិច្ចការរដ្ឋបាលៈ

  • ការលើកកម្ពស់កិច្ចការពាណិជ្ជកម្ម​
  • សហគ្រាសធុនតូច និងមធ្យម
  • បរិស្ថានវិនិយោគ និងការចូលរួមរបស់ផ្នែក​ឯកជនក្នុងការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធ ។

៥. ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារីៈ ចង្កោមសេវានេះរួមមានសេវាអប់រំ សេវា អនាម័យ និងសុខភាព សេវាសង្គមកិច្ច សេវាគាំពារកុមារកំព្រា កុមារងាយរងគ្រោះ ជនពិការ សេវាសម្រាប់ការកម្សាន្ត សេវាលើកស្ទួយ និងការចួលរួមរបស់ស្រ្តីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសេវាដទៃទៀត ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ។​

៦. ចង្កោមសេវាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តៈ ការផ្តល់សេវានៃការអភិវឌ្ឍហេដ្ឋារចនារូបវន្តរួមមាន ការកសាងប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូន ការកសាងមន្ទីរពេទ្យសាលារៀនប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ថាមពល បច្ចេកវិទ្យាព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ។ល។

៧.ចង្កោមសេវាពាកព័ន្ធនិងការប្រមូលចំណូល ការធ្វើវិចារណកម្មចំណាយនិងការបើកផ្តល់ៈ ចង្កោមសេវានេះ ពាក់ព័ន្ធនិងការកែលម្អគ្រប់គ្រងចំណូល ចំណាយនិងការបើកផ្តល់ឲ្យមានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ជាងមុន សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវា ។

គោលដៅនៃការផ្តល់សេវាសាធារណៈ

គោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈគឺដើម្បី « បម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង » មានន័យថារដ្ឋបាលសាធារណ

ៈត្រូវ៖

· ធានាភាពងាយស្រួលក្នុងការទទួលយកសេវាទៅប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាធិបតេយ្យនិងនិតិវិធីស្មុគស្មាញ

· ផ្តោតទៅលើតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា កន្លងមកមន្រ្តីរាជការក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទសេវាដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនដែលអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្តែក្នុងឥរិយាបថជាអ្នកផ្តល់សេវាគឺត្រូវកំណត់ប្រភេទតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ

· ផ្តល់សេវាឲ្យចំទីកន្លែងនែតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈត្រូវផ្តល់សេវាដល់កន្លែងដែលអ្នកប្រើប្រាស់ត្រូវការ ក្នុងន័យនេះរដ្ឋបាលសាធារណៈត្រូវតែបង្ខិតឲ្យទៅជិតប្រជាពលរដ្ឋដើម្បីសម្រូលការទទួលយកសេវាទៅប្រើប្រាស់

· ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាអ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានឲ្យបានទូលំទូលាយជាចំហរដោយគ្មាន​ការរើសអើង និងយកចិត្តទុកដាក់ផ្តល់សេវាឲ្យបានទាន់ពេលវេលាកំណត់និងមានគុណភាពជូនអ្នកប្រើប្រាស់ ។ ទន្ទឹមនិងនេះ អ្នកផ្តល់សេវាត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតិវិធីនៃការផ្តល់សេវា និងអាចធ្វើការទិទៀន តវ៉ាឬទាមទារឲ្យមានការកែលម្អការខ្វះខាតផ្សេងៗតាមតម្រូវការ សំដៅលើកម្ពស់ប្រសិទ្ធិភាព និងសម្លាភាពស្របតាមគោលការណ៍អភិបាលកិច្ចល្អ

· គុណភាព និងប្រសិទ្ធិភាពនៃសេវា អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្តង់ដារកំណត់មានន័យថាអ្វីដែលបានកំណត់ជូនអ្នកប្រើប្រាស់ត្រុវតែធ្វើឲ្យបានទៅតាមការកំណត់នោះទាំងតម្លៃទាំងពេលវេលានិងគុណភាព ។ គុណភាពនៃសេវាត្រូវបានកំណត់ ផ្អែកទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login