Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
  • ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់​....
  • វប្បធម៌ = ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជអោយលេចជាលទ្ធផលផ្លែផ្កា
  • តាមន័យវចនានុក្រមខ្មែរ៖ វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះចំណេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ ដោយវិទ្យសាស្រ្តរឺដោយសិល្បៈផ្សេងៗ ។

មែកធាងរបស់វប្បធម៌មានៈ

ក. ចំណេះចេះដឹងមាន

  • ជំនឿ
  • សាសនា
  • វិជ្ជា វិទ្យាស្យង់ ។​

ខ. កំណត់ផ្សាយមានៈ

  • ទំនៀមទម្លាប់ ប្រពៃណី
  • ការសិក្សា ការអប់រំ ( ប្រដៅ ទូន្មាន )
  • សិល្បៈ ព័ត៌មាន ( វិទ្យុ ទូរទស្សន៍... ) ។

គ. អនុវត្តន៍ៈ

  • ទំនៀមទម្លាប់ ប្រពៃណី
  • ការសិក្សា ការអប់រំ ( ប្រដៅ ទូន្មាន )
  • កីឡា ល្បែងកំសាន្ត ច្បាប់ ។

សង្គមធម៌ក្លាយមកពីពាក្យៈ

  • សង្គម = ការជួបជុំ ការប្រជុំគ្នា ការរាប់រកគ្នា
  • ធម៌ = សភាវៈដែលទ្រទ្រង់សត្វលោក
  • សង្គមធម៌ = គឺធម៌ទាំងឡាយណាដែលជាធាតុ វិធីសំរាប់រៀបចំសង្គមមកមនុស្សអោយមានសភាពរីកចំរើនលូតលាស់ បានសេចក្តីថា រៀបចំសង្គមមនុស្សអោយរស់នៅបានស្រួល ប្រកបដោយគ្រឿងសំភារៈគ្រប់គ្រាន់់ និងមានលក្ខណៈប្រសើរថែមទៀត ។

មែងធាងនៃសង្គមធម៌មានៈ

ក. គ្រឿងសង្គមមានៈ

  • ប្រដាប់រស់នៅ ( លំនៅ ចំនីអាហារ សំលៀកបំពាក់ )
  • ប្រដាប់តិចនិច ( ម៉ាស៊ីន សំណង់ បង្កើតផល ធ្វើដំណើរ ... )
  • មុខរបរ ( វិជ្ជាជិវៈ ) ។

ខ. របបសង្គមមានៈ

  • សេដ្ឋកិច្ច (​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម )
  • សង្គមកិច្ច ( សន្តិសុខ សុខភាព ការងារ )
  • នយោបាយក្នុងប្រទេស ( របៀប របប ច្បាប់គ្រប់គ្រង ច្បាប់រដ្ឋ )
  • នយោបាយក្រៅប្រទេស ( ទំនាក់ទំនងទូត សង្គ្រាម ) ។

គ. ទម្រង់សង្គមមានៈ

  • ស្នូលសង្គម ( គ្រួសារ )
  • វណ្ណៈសង្គម ( វណ្ណៈជាតិកំណើត វណ្ណៈការងារ វណ្ណៈចំណវិជ្ជា )
  • អង្គការសង្គម ( ស្ថាប័នផ្សេងៗ ៖ ស្ថាប័ននយោបាយស្ថាប័នវប្បធម៌ ... ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login