Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-05 11:47

គោលការណ៍មុខងារសាធារណៈមាន ៣ យ៉ាងគឺ៖

១.បំរើផលប្រយោជន៍សាធារណៈ​ ផលប្រយោជន៍ត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺ មិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្ត្រីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឱ្យមានដំណើរការល្អ ដើម្បីបំពេញការងារឱ្យបានរលួន និងបានជោគជ័យតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។

២.គោរពគោលការណ៍ ស្តីពីឋាននុក្រមការងារ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងការដាក់ទណ្ឌកម្មវិន័យ...ត្រូវគោរពតាមនីតិវិធី និងមានគោលការណ៍ច្បាស់លាស់។

ឧទាហរណ៍៖ អនុមន្ត្រីមានឧបនិស្ស័យអាចកាន់មុខដំណែងអនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើម ចាំបាច់ត្រូវគោរពគោលការណ៍នេះ។

៣.ការពារផលប្រយោជន៍របស់មន្ត្រីរាជការ គឺការពារផលប្រយោជន៍របស់មន្ត្រីរាជការ រាមច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងទៀត ដែលពាក់ព័ន្ធនិងមន្ត្រីរាជការ រួមមាន៖ ការពារសិទ្ធិ ការឡើងថ្នាក់ ឬឋានន្តរស័ក្តិ ឬមុខតំណែង ការធានាអាជីព ឬការការពារអាជីព បៀវត្ស ប្រាក់សោធននិវត្ដន៍។ល។ មុខងារសាធារណៈ ជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយភាពរលូន។

គោលការណ៍ទាំង ៣នេះ ត្រូវតែឆ្លើយតាមឱ្យបានត្រឹមត្រូវតាមសំណូមពរនិងបំណងប្រាថ្នារបស់រដ្ឋនិងមន្រ្តីរាជការ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login