Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រាជរដ្ឋាភិបាលចាត់ទុកកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការបង្ខិតសេវាសាធារណៈឲ្យកាន់តែទៅជិតប្រជាពលរដ្ឋ ដែលអាចទទួលបានផលប្រយោជន៍ធំៗចំនួន៣គឺៈ

  • ទី១៖ ប្រជាពលរដ្ឋអាចមានលទ្ធភាពចូលរួមយ៉ាងសកម្ម នៅក្នុងការសេចក្តីសម្រេចចិត្តនៅមូលដ្ឋានដែលនេះគឺជាការពង្រឹង និងពង្រឹកនូវការចូលរួមជាសាធារណៈនៅក្ននុងការអភិវឌ្ឍន៍ប្រទឹសជាតិ ។ ផ្អែកលើលទ្ធផលនៃការចូលរួមនេះ តម្រូវការ និងអាទិភាពនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានគិតគូរយកចិត្តទុកដាក់ និងឆ្លើយតបកាន់តែប្រសើរឡើង ។ តាមរយៈការអនុវត្តកំណែទម្រង់នេះ នឹងនាំឲ្យមានការធ្វើសេចក្តីសម្រេចចិត្តកាន់តែមានភាពល្អប្រសើរ និងការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធិភាព និងភាពស័ក្តិសិទ្ធិថែមទៀត
  • ទី២៖ ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័ស និងមានប្រសិទ្ធិភាពព្រោះអ្នកទទួលខុសត្រូវក្នុងការផ្តល់សេវាទាំងនោះត្រូវបានផ្ទេរ ឬបង្ខិតឲ្យជិតប្រជាពលរដ្ឋ
  • ទី៣៖ ការបង្កើត​នូវលទ្ធភាពនៃការរកៀរគរប្រភពធនធាននៅមូលដ្ឋាន សម្រាប់ផ្តល់សេវានិងការអភិវឌ្ឍន៍បន្ថែមទៀត ដោយផ្អែកលើឆន្ទះនៃការចួលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ក៏ដូចជាការកៀរគរធនធានរបស់វិស័យឯកជន នានាឲ្យចូលរួមជាមួយធនធានរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការវិនិយោគលើការអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login