ទ្រង់ព្រះពុទ្ធសាសនាមាន៦ពណ៌គឺៈ
- រស្មីពណ៌ខៀវៈ តំណាងពេលព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងសងខាងឲ្យទៅឥន្រ្ទព្រាហ្មណ៍
- រស្មីពណ៌លឿងៈ កាលព្រះអង្គបានអារសាច់ខ្លួនឲ្យជាងមាសដើម្បីធ្វើជាមាសបិទព្រះពុទ្ធរូប
- រស្មីពណ៌ក្រហមៈ តំណាងពេលព្រះអង្គទ្រង់យកកាំបិទមកពុះទ្រួង លូកយកបេះដូងមកផ្សំថ្នាំព្យាបាលមាតាដែលត្រូវពស់ចឹក
- រស្មីពណ៌សៈ កាលទ្រង់ជាព្រះវេស្សន្តរ ហើយបានប្រទានដំរី មង្គលដល់ពួកព្រាហ្មណ៍ នាំឲ្យអ្នកនគរស្រីពិរាស្រ្តបំបរបង់ព្រះអង្គឲ្យទៅនៅនាវង្កតបពិត
- រស្មីពណ៌ហង្សបាទ ( ស៊ីជម្ពូខ្ចីដូចជើងហង្ស ) កាលព្រះអង្គអារសាច់ឲ្យយក្សស៊ី ជំនួសជីវីតមាតា
- រស្មីពណ៌ផ្លេកៈ កាលព្រះអង្គជាទន្សាយសោមបណ្ឌិត លោតចូលក្នុងភ្លើង ដើម្បីចម្អិនសាច់របស់ព្រះអង្គឲ្យឥន្រ្ទព្រាហ្មណ៍បរិភោគ ។