គេចែកប្រភេទនៃមនុស្សជា៥ប្រភេទគឺៈ
- មនុស្សនេរយិកោៈ មនុស្សដូចសត្វនរក គឺបានដល់មនុស្សដែលប្រព្រឹត្តអំពើមិនល្អដូចជា មនុស្សឃាត អំពើអសីលធម៌អំពើឃោរឃៅព្រៃផ្សៃជាដើម
- មនុស្សបេតោៈ មនុស្សដូចជាសត្វប្រេត គឹបានដល់មនុស្សដែលឆាប់ច្រលោត ខឹងច្រើន ឆាប់ឆេវឆាវ លោភលន់ហួស ប្រមាណ
- មនុស្សតិរច្ឆានោៈមនុស្សប្រៀបដូចជាសត្វតិរច្ឆាន គ្មានមេត្តាគឺរំលោភបំពាន ច្រណែនឈ្នានីសអ្នកដទៃឥតឈប់ឈរ
- មនុស្សមនុស្សោៈ គឺមនុស្សដែលមានមនុស្សធម៌ គុណធម៌ សីលធម៌ មានចិត្តអាណិតអាសូរមនុស្សផងគ្នា
- មនុស្សទេវោៈ មនុស្សដូចទេវតា គឹមនុស្សដែលខ្មាសបាបនិងខ្លាចបាប ។