ម្នាក់ៗតែងនិយាយថា « ខ្លួនស្នេហាជាតិ » ដំបូងយើងត្រូវយល់ៈ
ជាតិៈ កំណើត ការកកើត
ជាតិៈ មានលក្ខណៈរួម ទឹកដី ប្រជាជន ភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ វប្បធម៌ ។
- ស្នេហាជាតិៈ ជាសកម្មភាពផ្នែករូបរាង និងខួរក្បាលរបស់មនុស្សប្រកបដោយសុឆន្ទៈដើម្បីជាតិ បុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព គុណធម៌របស់មនុស្ស
- ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យជាតិលិចលង់ អសកម្មភាពពុំអាចហៅថាអ្នក ស្នេហាជាតិបានឡើយ ។
គុណសម្បត្តិរបស់អ្នកស្នេហាជាតិៈ
ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិៈ
- ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍ជាតិនិងប្រជាជន
- ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ស្រឡាញ់កេរ្តិ៍ឈ្មោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន ។
មានវិចារណញ្ញាណៈ
មានអត្តសញ្ញាណជាតិ ស្រឡាញ់ជាតិ ។ ឧទាហរណ៍ៈ រឿងរាមេរ្តិ៍ខ្មែរៈ
តួអង្គក្បត់ជាតិៈ
សុគ្រីព ( ប្អូនបង្កើតរបស់ពាលី )
- ចុះចូលជាមួយព្រះរាម កេណ្ឌទ័ពឲ្យព្រះរាម
- បំផ្លាញជាតិឯង ដាក់ជាតិឲ្យស្ថិតនៅក្រោមអាណានិគមព្រះរាម
- ស្នើព្រះរាមឲ្យសម្លាប់ពាលីជាបង
- ព្រះរាមព្រមជួយសុគ្រឹព ហើយលើកសុគ្រីពឲ្យសោយរាជ្យនៅខាស់ខិនបុរី ដើម្បីតែប្រយោជន៍ខ្លួន ។
ពិភេក ( ប្អូនបង្កើតក្រុងរាពណ៌ )
- រត់ចូលជាមួយព្រះរាម ជួយចម្បាំព្រះរាម
- មានកំហឹងសងសឹក បងឯង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
- ពោលគឺចង់បាន កិត្តិយស កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន ។
តួអង្គស្នេហាជាតិ
ពាលី
សុខចិត្តស្លាប់ពុំព្រមឲ្យជាតិ និងប្រជាជន ស្ថិតនៅក្រោមអំណាចចក្រពត្តិព្រះរាមទេ ព្រោះមើលឃើញថាព្រះរាមជាមនុស្សអាក្រក់ញុះញុងបំបែកបំបាក់ផ្ទៃក្នុងខ្លួន
កុម្ភការណ៍
- ពុំព្រមចុះចូលជាមួយព្រះរាម តាមការបញ្ចុះបញ្ចូលរបស់ពិភេក
- ដឹងថាក្រុងរាពណ៌ខុស តែសុខចិត្តចេញច្បាំងដើម្បីការពារនគររហូតដល់ស្លាប់ខ្លួនទោះដឹងមុនថាខ្លួនមិនឈ្នះព្រះរាមក៏ដោយ ។
សរុបមករឿងទាំងអស់ដែលបានលើកឧទាហរណ៍ ខាងលើស្តែងចេញជាសកម្មភាពរបស់តួអង្គ ដែលមានសកម្មភាពសុឆន្ទៈដើម្បីជាតិ មានមនសិការ និងឧត្តមគតិជាតិ ។