Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គ្រូបបង្រៀនជាវិស្វករនៃព្រលឹង ព្រោះគ្រូបង្រៀនជាអ្នកកសាងធនធានមនុស្ស ។

វិស្វករនៃព្រលឹងៈ វិស្វករ + ព្រលឹង

វិស្វករៈ ជាអ្នកធ្វើឲ្យសម្រេចពលកម្ម ( ពលកម្មរូបរាងកាយ និងខួរក្បាល )

ព្រលឹង

 ជាវិញ្ញាណដែលមិនចេះបាត់បង់ ។

ដូចនេះវិស្វករនៃព្រលឹងៈ គឹជាអ្នកធ្វើឲ្យបញ្ញាណាណមានការរីកចម្រើនឈ្លាសវៃ ។

វិស្វករនៃព្រលឹងៈ គឹជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីរបស់មនុស្សជាតិ ជាអ្នកចង្អុលបង្ហាញ សេចក្តីសុខ និងការរីកចម្រើនក្នុងជីវភាពរបស់មនុស្សជាតិ ។

  • គ្រូបង្រៀនជាគ្រូពេទ្យសម្រាប់ព្យាបាលរោគល្ងង់ខ្លៅរបស់មនុស្សជាតិទូទៅ
  • គ្រូបង្រៀន ជាឃ្លាំងនៃបញ្ញាញាណរបស់មនុស្ស និងជាអ្នកកសាងគ្រឹះនៃជីវីតរបស់មនុស្ស
  • គ្រួបង្រៀនជាជនគំរូនៅក្នុងសង្គម សម្រាប់មនុស្សជាតិយកគំរូតាម ។

ភារកិច្ចរបស់គ្រូបង្រៀនមាន៥ប្រការគឺៈ

១.ត្រៀមមុនពេលបង្រៀនៈ

  • ត្រៀមមេរៀនសម្រាប់បង្រៀន
  • ស្រាវជ្រាវឯកសារនានា
  • ត្រៀមសំណួរចម្លើយជាមុន
  • ធ្វើកិច្ចតែងការបង្រៀនឲ្យទៀងទាត់មានលក្ខណៈទំនើប
  • ត្រៀមរៀបចំសម្ភារៈឧបទេសសម្រាប់ការបង្រៀន
  • ជ្រើសរើសវិធីសាស្រ្តតាមពេលវេលា

២. ដឹកនាំការរៀនសូត្ររបស់សិស្ស ដោយបង្រៀនឲ្យបានត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា គោរពគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានល្អនូវបទបញ្ជារបស់ថ្នាក់លើ ។

៣. លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព ក្នុងថ្នាក់សាលា និងសង្គម

៤. វាយតម្លៃលើកិច្ចការឲ្យបានត្រឹមត្រួវដោយដាក់កិច្ចការឲ្យសិស្សធ្វើនិងផ្តល់បទពិសោធន៍ឲ្យសិស្សរក្សាសាមគ្គីភាព ព្រមទាំងទំនាក់ទំនងល្អជាមួយសិស្ស

៥. ស្វ័យសិក្សាពេញមួយជីវីតដើម្បីក្លាយជាគ្រូល្អ ដែលមានលក្ខណ

ៈវិទ្យាសាស្រ្ត និងមានចំណេះដឹងទូលំទូលាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login