បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺៈ
- នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយ
- ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគតរបស់សង្គមនីមួយៗ
- តម្រូវការចំាបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ
- ផលប្រយោជន៍របស់កុមារមិនដូចគ្នា និងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលលើកុមារឡើយ
- កុមារងាយទទួលការរងគ្រោះជាងមនុស្សចាស់ នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននិងការរំលោភបំពានគ្រប់យ៉ាង
- កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់
- កុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀតចំពោះសកម្មភាព ឬអសកម្មភាពរដ្ឋាភិបាល
- កុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់
- នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារ គឹជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា
- សង្គមជាតិនីមួយៗ ត្រូវមានកាតព្វកិច្ច បំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញាសា្មរតីនិងសុវត្ថិភាព ។