Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-25 03:43

តុលាការ គឺជាស្ថាប័នសម្រាប់ដោះស្រាយរកយុត្តិធម៌បើភាគីម្ខាងមិនសុខចិត្តទេ គឺគាត់ត្រូវប្តឹងទៅតុលាការ ថាតើគេមករឹបអូសយកទ្រព្យសម្បត្តិតើវាត្រឹមត្រូវដែរឬអត់ ? អាហ្នឹងហើយដែលត្រូវតុលាការដោះស្រាយ ព្រោះធម្មតាអ្នកជំពាក់លុយមួយចំនួន គាត់ថាគាត់បានសងលុយខ្លះទៅម្ចាស់បំណុល ហើយចុះហេតុអ្វីបានជាគាត់ទារទាំងដើមទាំងការទៀត ។ បើគាត់មិនសុខចិត្តបែបនេះគាត់ត្រូវប្តឹងទៅតុលាការ​ ។ ប៉ុន្តែគោលការណ៍រឹបអូសនេះមិនមែនអ្វីៗឲ្យតែកូនបំណុលនោះមានសូម្បីតែខោអាវក៏រឹបអូសដែរទេ គឺគេមានគោលការណ៍គេដែរ ។ រឿងរបស់ផ្ទាល់ខ្លួនរបស់ជាទីសក្ការៈគោរពបូជា ឧទាហរណ៍ដូចជាព្រះដែលមានតម្លៃរាប់ម៉ឺនដុល្លារ គឺរឹបអូសមិនបានទេនៅក្នុងច្បាប់គេហាម ។ ប៉ុន្តែបញ្ហាអស់ទាំងនេះមានតែតុលាការទេដែលជាអ្នកសម្រេច ។ ប៉ុន្តែបើកូនបំណុលនោះមានដី ឬមានអចលនទ្រព្យនៅកន្លែងណា គឺនៅពេលម្ចាស់បំណុលដឹងគឺអាចប្តឹងទៅតុលាការ ដើម្បីរឹបអូសបានរហូតដល់នៅបរទេសគឺធ្វើតាមរយៈច្បាប់បរទេស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login