Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានដូចជាៈ

  • ភ្លើងហ្វាៈ នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងហ្វានៅក្នុងក្រុង ឬទីប្រជុំជន ដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំលជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត
  • ភ្លើងកូតៈ ត្រូវប្រើភ្លើងកូតនៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនដែលមានភ្លើងបំភ្លឺតាមផ្លូវឬនៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ ។​ ភ្លើងកូតក៏អាចប្រើនៅពេលថ្ងៃបានផងដែរ នៅពេលមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទឬឆ្លងកាត់ផ្លូវរូង ។ ភ្លើងកូតអាចប្រើឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភ្លែតៗជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់ ។
  • ភ្លើងទីតាំងៈ ប្រើប្រាស់នៅពេលយប់ក្នុងទីប្រជុំជ សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ ។
  • ភ្លើងផ្សេងៗៈ ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login