Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយមន័យៈ

  • ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះនិងទំហំទទឺងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
  • ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគឹមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
  • ភ្លើងទទឹងយានៈ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
  • ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើ​ប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេង ឬទៅស្តាំ
  • ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ
  • ភ្លើងស្តុបៈ សម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លូវក្រោយយាននៅពេលជាន់ ឬចាប់ហ្រ្វាំងដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
  • ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវក្រៅទីប្រជុំជន  ដោយមូលហេតុដោយមូលហេតុយានខូចឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ
  • ភ្លើងចុះអ័ព្ទៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទឬភ្លៀងខ្លាំង ។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន
  • ភ្លើងពេលថ្ងៃៈ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើងនេះ ដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login