ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានលក្ខណៈចម្រុះនៅក្រោមឱវាទក្រសួងស្ថាប័ន វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ក្នុងនោះមានប្រព័ន្ធ២គឺ៖
១-ថ្នាក់ជាតិ
- គណៈកម្មាធិការជាតិបណ្តុះបណ្តាល(NTB)
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- នាយកដ្ឋានទាំង៦ នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២-ថ្នាក់ក្រោមជាតិ
- គណៈកម្មាធិការខេត្តបណ្តុះបណ្តាល
- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ
- មជ្ឃមណ្ឌល-សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ