ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការរឹបអូសពុំត្រូវរារាំងកូនបំណុលនៃការអនុវត្តក្នុងការប្រើប្រាស់ ឬអាស្រ័យផលពីអចលនវត្ថុតាមវិធីប្រើធម្មតាឡើយ (ក្រមនីតិ/ណី មាត្រា ៤២១ កថា.៣) ។ ពោលគឺ ក្នុងករណីដែលកូនបំណុលនៃការអនុវត្តមានផ្ទះផ្ទាល់ខ្លួននៅលើអចលនវត្ថុហ៊ីប៉ូតែក គឺកូនបំណុលនៃការអនុវត្តអាចបន្តការរស់នៅបានហើយ ប្រសិនបើមានរោងចក្រក៏អាចបន្តការងារនៅក្នុងរោងចក្រនោះបានដែរ។ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកនោះ គឺជាដីកសិកម្មក៏កូនបំណុលនៃការអនុវត្តអាចបន្តការធ្វើកសិកម្មបានដែរ ប៉ុន្តែហ៊ីប៉ូតែកនឹងត្រូវមានអានុភាពលើផលក្រោយពេលរឹបអូស (ក្រមរដ្ឋរជា មាត្រា ៨៤៨ , មាត្រា ៨៤៩ កថា.២) ដូច្នេះ ផលដែលកើតឡើងក្រោយការរឹបអូសនឹងត្រូវបានលក់ដោយបង្ខំជាមួយនឹងអចលនវត្ថុហ៊ីប៉ូតែកនោះ ។ ហេតុនេះ កូនបំណុលនៃការអនុវត្តមិនអាចកាន់កាប់ផលដែលបានមកពីអចលនវត្ថុហ៊ីប៉ូតែកក្រោយការរឹបអូសបានទេ បើគ្មានការយល់ព្រមពីម្ចាស់បំណុលនៃការអនុវត្ត ។ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកនោះគឺជា Apartment សម្រាប់ជួលកូនបំណុលនៃការអនុវត្តក៏អាចបន្តការជួលទៀតបានដែរ ប៉ុន្តែហ៊ីប៉ូតែកនឹងត្រូវមានអានុភាពលើសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលពេលថ្ងៃកំណត់សងបានមកដល់ក្រោយពេលរឹបអូស (ក្រមរដ្ឋរណ៍ មាត្រា ៨៤៨, មាត្រា ៨៤៩ កថា.២) ដូច្នេះ ម្ចាស់បំណុលនៃការអនុវត្តអាចដាក់ពាក្យសុំឲ្យរឹបអូសសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលនោះបាន។ ក្នុងករណីនេះ តុលាការអនុវត្តត្រូវបញ្ជូនដីកាសម្រេច អំពីការរឹបអូសសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលទៅភតិកៈនៃអចលនវត្ថុហ៊ីប៉ូតែក ហើយភតិកៈត្រូវផ្ញើប្រាក់ថ្លៃឈ្នួលនោះទៅតុលាការអនុវត្ត (ចាប់ពី មាត្រា ៥១៦ នៃក្រមនីតិ/ណី) ។