Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:32

ម្ចាស់បំណុលរបស់កូនបំណុលនៃការអនុវត្តទាំងអស់មិនមែនសុទ្ធតែអាចទាមទារឲ្យចែកចំណែកបាននោះទេ គឺមានតែម្ចាស់បំណុលខាងក្រោមតែប៉ុណ្ណោះ ទើបអាចទាមទារឲ្យចែកចំណែកបាន (ក្រមនីតិ/៣ មាត្រា ៤២៦ កថា.១) ៖

         ក- ម្ចាស់បំណុលដែលមានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ភ្ជាប់ជាមួយរូបមន្តអនុវត្ត ឬម្ចាស់បំណុល ដែលមានឯកសារចម្លងយថាភូត ដូចមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៣៥៤ កថា.១ ចំណុច ក ខ គ ។ ប៉ុន្តែប្រសិនបើមានសិទ្ធិប្រាតិភោគប្រត្យក្ស (ហ៊ីប៉ូតែក ឬការបញ្ចាំអចលនវត្ថុ) ដែលត្រូវបានចុះបញ្ជីមុនហ៊ីប៉ូតែករបស់ម្ចាស់បំណុលនៃការអនុវត្ត នោះម្ចាស់បំណុលដែលត្រូវបានចុះបញ្ជីសិទ្ធិប្រាតិភោគប្រត្យក្សមុន មិនអាចទាមទារឲ្យចែកចំណែកបានទេ ។ ប្រសិនបើ ម្ចាស់បំណុលដែលមានសិទ្ធិប្រាតិភោគប្រត្យក្សបែបនេះចង់ទទួលបានចំណែក នោះចាំបាច់ត្រូវដាក់ពាក្យសុំឲ្យអនុវត្តប្រាតិភោគ ហើយទទួលដីកាសម្រេចចាប់ផ្តើមត្រួតគ្នា (ក្រមនីតិ/ជា មាត្រា ៥១២ , មាត្រា ៥១៣ កថា.២, មាត្រា ៥១៩)។

         ខ- ម្ចាស់បំណុលដែលត្រូវបានចុះបញ្ជីអំពីការរឹបអូសបណ្តោះអាសន្ន នៅក្រោយពេលចុះបញ្ជីអំពីការរឹបអូស

         គ- ម្ចាស់បំណុលដែលបានបញ្ជាក់ដោយឯកសារថា មានឯកសិទ្ធិជាទូទៅ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login