ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ម្ចាស់បំណុលដែលទទួលការដាស់តឿនមានកាតព្វកិច្ចត្រូវរាយការណ៍អំពីសិទ្ធិលើបំណុលទៅតុលាការ អនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៣ កថា.១)។ ប៉ុន្តែ ទោះបីជាមិនបានរាយការណ៍អំពីសិទ្ធិលើបំណុលក៏ដោយ ក៏មិនមែនមានន័យថា សិទ្ធិលើបំណុលនោះត្រូវរលត់ដែរ។ ហេតុនេះ ប្រសិនបើម្ចាស់បំណុលដែលមិនបានធ្វើសេចក្តីរាយការណ៍អំពីសិទ្ធិលើបំណុលមានលក្ខណៈដូចគ្នានឹងម្ចាស់បំណុល ដែលត្រូវទទួលចំណែកដូចដែលមានកំណត់នៅក្នុងមាត្រា ៥១៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី នោះតុលាការអនុវត្តត្រូវធ្វើការចែកចំណែកជាធម្មតាចំពោះម្ចាស់បំណុលទាំងនោះ។ ប៉ុន្តែ ក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤២៣ បញ្ញត្តថា ម្ចាស់បំណុលដែលពុំបានធ្វើសេចក្តីរាយការណ៍ ឬបានធ្វើសេចក្តីរាយការណ៍មិនពិតដោយចេតនា ឬដោយមានកំហុសត្រូវទទួលខុសត្រូវសងការខូចខាតដែលកើតឡើងដោយសារហេតុនោះ (ក្រមនីតិ/ណី មាត្រា ៤២៣ កថា.៣) ។