2019-10-07 08:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើមានការទាមទារឲ្យចែកចំណែកតុលាការអនុវត្ត ត្រូវជូនដំណឹងអំពីការណ៍នោះទៅឲ្យម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៦ កថា.៣)។ ប្រសិនបើខ្លឹមសារនៃការទាមទារឲ្យចែកចំណែកមិនពិតប្រាកដ ឬច្រើនហួសហេតុ នោះម្ចាស់បំណុលនៃការអនុវត្ត និងកូនបំណុលនៃការអនុវត្តនឹងបាត់បង់នូវផលប្រយោជន៍ ។ ដូច្នេះ តុលាការអនុវត្តត្រូវសរសេរចំនួនទឹកប្រាក់ដែលត្រូវបានទាមទារឲ្យចែកចំណែកនៅពេលជូនដំណឹង ឬ ភ្ជាប់ឯកសារចម្លងនៃលិខិតទាមទារឲ្យចែកចំណែក ។