អត្តន័យនិងផលប្រយោជន៍នៃនយោបាយ ឈ្នះ-ឈ្នះមានដូចជា៖
- ទី១ សង្រ្គាម និងជម្លោះប្រដាប់អាវុធត្រូវបិទបញ្ចប់ទាំងស្រុង ការស្លាប់ របួស និងការបែកវបាត់គ្នាដោយភ្លើងសង្រ្គាមក៏លែងមានតទៅទៀតរយៈពេល២១ឆ្នាំចុងក្រោយនេះ។
- ទី២ នយោបាយ ឈ្នះ-ឈ្នះបានបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជាដោយសន្ដិវិធី ពោលគឺគ្មានការបង្ហូរឈាម គ្មានការបាញ់បោះសម្លាប់ជីវិតប្រជាជាតិគ្មានឯងឡើយ។
- ទី៣ រាល់ភាគីទំនាស់ទាំងបួនបានធ្វើសមាហរណកម្មមកជាកម្លាំងការពារជាតិតែមួយ គឺគិតពីប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន។
- ទី៤ បានផ្គួលរំលំអង្គការចាត់តាំងខ្មែរក្រហមនិង ទប់ស្កាត់មិនឪ្យរបបប្រល័យពូជសាសន៍កកើតឡើងម្ដងទៀត។
- ទី៥ នយោបាយ ឈ្នះ-ឈ្នះបង្កើតឡើងស្របទៅតាមបំណងរាស្រ្ដ ហើយមានការគាំទ្រពីប្រជាជន។
- ទី៦ នយោបាយឈ្នះ-ឈ្នះ បានបើកផ្លូវឪ្យកម្ពុជាបានស្ដារសេដ្ឋកិច្ចជាតិឡើងវិញដោយជម្រុញលើវិល័យ៣ សំខាន់គឺវិស័យ គមនាគមន៍ អប់រំ និងសុខាភិបាល។
- ទី៧ បញ្ចប់ការព្រួយបារម្មណ៍ពីការបាត់បង់ជីវិតយុទ្ធជន និងប្រជាជនលែងក្លាយជាជនភៀសសឹក។
- ទី៨ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី ដែលបានផ្ដល់ឪកាសឪ្យកម្ពុជាប្រមូលផ្ដុំធនធានមនុស្សនិងទ្រព្យសម្បតិ្ត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចជាតិ កាត់បន្ថយភាពក្រីក្រ។
- ទី៩ ក្រោយបញ្ចប់សង្រ្គាម កម្ពុជាបានចូលរួមចំណែកក្នុងការពង្រីងសន្ដិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិផ្សេងៗជាដើម។
- ទី១០ ក្រោយបញ្ចប់សង្រ្គាម កម្ពុជាបានបើកចំហរជើងមេឃ ពោលគឺចាប់ផ្ដើមមានភ្ញៀវទុនរកស៊ីនៅកម្ពុជា។