Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-08 08:16

ពាក្យម៉ាឃីតធីង ចេញពីពាក្យអង់គ្លេស ( Marke ) មានន័យថា « ទីផ្សារ »។ ម៉ាឃីតធីងគឺជា​ការផ្លាស់ទីនៃទំនិញ និងសេវាកម្មពីរោងចក្រទៅកាន់អតិថិជន ដើម្បីបំពេញចិត្តអតិថិជន និងសម្រេចនូវទិសដៅរបស់ក្រុមហ៊ុន ។

          មនុស្សជាច្រើន ដោយរួមបញ្ចូលទំាងអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួនផងគិតថា ម៉ាឃីតធីង គឺជាការការលក់ ឬជាការផ្សាយពាណិជ្ជកម្ម ។ តាមពិតការលក់និងការផ្សាយពាណិជ្ជកម្ម គ្រាន់តែជាផ្នែកមួយនៃសកម្មភាពម៉ាឃីតធីងប៉ុណ្ណោះពុំមែនជានិយមន័យម៉ាឃីតធីងទេ ។ ម៉ាឃីតធីងផ្តោតលើកិច្ចការជាច្រើន និងទូលំទូលាយជាងនេះ ។ ម៉ាឃីតធីង ត្រូវបានផ្តល់និយមន័យប្លែកៗជាច្រើន យើងសុំលើកនិយមន័យមួយថែមទៀត  « ម៉ាឃីតធីង គឺជាដំណើរការនៃការធ្វើផែនការ និងអនុវត្តនូវទស្សន

ៈកំណត់ថ្លៃ ជំរុញការលក់ និងការបែងចែកនូវគំនិត ទំនិញ និងសេវាកម្ម ដើម្បីបង្កើតឲ្យមាននូវការដោះដូរដែលបំពេញនូវគោលបំណងរបស់បុគ្គល និងអង្គភាពទាំងឡាយ » ។

          អ្នកម៉ាឃីតធីង គឺជាបុគ្គល ឬអង្គភាពដែលបំពេញមុខងារម៉ាឃីតធីង ដើម្បីជួយសំរួលការដោះដូរក្នុងគោលបំណងបំពេញតំរូវការអតិថិជន ។ នៅកម្ពុជាយើងពុំទាន់មានការឯកភាពក្នុងការប្រើពាក្យនេះនៅឡើយទេ ឯកសារនិងសារព័ត៌មានខ្លះប្រើពាក្យ «​ អ្នកទីផ្សារ » ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login