Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-08 08:19

សកម្មភាពជាបឋមរបស់ម៉ាឃីតធីង មានៈ

ផលប្រយោជន៍ ( តំលៃ )

ផលប្រយោជន៍ទំរងៈគឺជាការរៀបចំផលិតផលជាទំរងអាចប្រើប្រាស់បានក្នុងទំនាក់ទំនងទៅននឹងតំរូវការរបស់មនុស្សណានោះ ។

ផលប្រយោជន៍ពេលវេលា ទីកន្លែង ព័ត៌មាន និងកម្មសិទ្ធិៈ

  • ផលប្រយោជន៍ពលវេលាៈ មានន័យថា មានផលិតផលនៅពេលដែលអតិថិជនត្រូវការវា ។ ធ្វើយ៉ាងនេះវាមានលក្ខណៈងាយស្រួលសំរាប់អតិថិជន តែអ្នកលក់ត្រូវស្តុកកក្នុងឃ្លាំងបានគ្រប់គ្រាន់ដើម្បីត្រៀមបំរុងទុកពេលតំរូវការ ។
  • ផលប្រយោជន៍នៃទីកន្លែងៈ កើតឡើងនៅពេលដែលផលិតផលឈានទៅដល់អតិថិជនសក្តានុពល ។ ពេលដែលផលិតផលទៅដល់ហាងជិតអតិថិជន ដែលត្រូវការប្រើប្រាស់វា នោះតម្លៃរបស់វាត្រូវបានបំពេញបន្ថែម ។
  • ផលប្រយោជន៍នៃព័ត៌មានៈ មានន័យថា ជាសារដែលត្រូវផ្តល់ដល់អតិថិជនអំពីផលិតផល ថ្លៃ ទិញនៅកន្លែងណា តាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយ ។
  • ផលប្រយោជន៍នៃកម្មសិទ្ធិៈ មានន័យថា វាកើតឡើងនៅពេលដែលអតិថិជនទិញផលិតផល ខណៈពេលភាពជាម្ចាស់ត្រូវបានផ្ទេរឲ្យទៅអ្នកទិញ ។

មុខងាររបស់ម៉ាឃីតធីងៈ

  • សិក្សាស្រាវជ្រាវ​អំពីអ្នកទិញ និងអ្នកលក់
  • បន្ស៊ីទំនិញ សេវាកម្ម និងការផ្តល់ផ្សេងៗទៀតចំពោះតំរូវការអតិថិជន
  • ស្វែងរកថ្លៃដែលអាចទទួលយកបាននៅលើទីផ្សារ
  • ការដឹកជញ្ជូន និងស្តុកទំនិញ
  • ការសំរបសំរួលសំរាប់ការដោះដូរចុងក្រោយ
  • ការទទួលយកនូវភាពគ្រោះថ្នាក់( ការខាត់បង់ ឬការចំណាយផ្សេងៗ )  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login