Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:26

គន្លឹះក្នុងការលុបបំបាត់ពលកម្មកុមារ គឺជាផ្តល់ឱកាសអប់រំដែលកុមារក្រីក្រអាចទទួលយកបាន និងមានលទ្ធភាពទទួលបាន នូវបរិស្ថានមួយដែលបង្កឱ្យមានការអភិវឌ្ឃផ្នែកជីវភាព ផ្នែកចិត្តគំនិត ផ្នែករាងកាយ និងផ្នែកសីលធម៌របស់កុមារ។ ប្រសិនបើសាលារៀន សម្ភារៈសិក្សា និងអាហារូបត្ថម្ភមិនមានគ្រប់គ្រាន់ សម្រាប់កុមារនោះទេ ការទប់ស្កាត់ពលកម្មកុមារនឹងក្លាយជាអត់ប្រយោជន៍។

            រដ្ឋធមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាឱ្យអប់រំជាមូលដ្ឋានរយៈពេល ៩ឆ្នាំ។ ផែនការជាតិស្តីពិការអប់រំសម្រាប់ទាំងអស់គ្នា បានផ្តល់នូវក្របខណ្ឌការងារមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាកម្មមូលដ្ឋាននានាទៅដល់ប្រជាជនក្រីក្រ និងប្រជាជនរស់នៅតំបន់ដាច់ស្រយោល។

            ភាពអន់ថយ នៃហេដ្ឋារចនាសម្ព័ន្ធដទៃទៀត គឺជាលក្ខខណ្ឌដែលរារាំងមិនឱ្យប្រជាជនទទួលបានសេវាមូលដ្ឋាននានា ដែលក្នុងនោះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវគមនាគមន៍របស់ប្រទេសជាតិ និងពង្រីកប្រព័ន្ធ សេវាសុខភាពនៅតាមជនបទ។

            ជារួមការបង្កើតឱកាសគ្រប់គ្រាន់ដើម្បីទទួលបានធនធានការងារ និងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខតាមរយៈកម្មវិធីសុវត្ថិភាព ដូចជាកម្មវិធីធ្វើការដើម្បីអាហារ កម្មវិធីកំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីផ្តល់អាហារូបករណ៍ដល់កុមារនៃគ្រួសារក្រីក្រ និងកម្មវិធីមូលនិធិសមធម៌សម្រាប់អ្នកក្រីក្រក្នុងហេដ្ឋាសម្ព័ន្ធសុខភាព កម្មវិធីទប់ស្កាត់ជម្ញឺផ្សេងៗដល់កុមារ និងជនក្រីក្រ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login