ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ត្រូវបានគ្រប់គ្រងយ៉ាងច្បាស់លាស់ ហើយអាចមានច្បាប់ពិសេសណាមួយគ្រប់គ្រងទៅលើរាល់សកម្មភាពទាំងអស់នេះ ។ យោងទៅលើ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលមានពីរឃ្លា ក្នុងនោះឃ្លាទី១ ចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងឃ្លាទី២ ចែងកំណត់ពីព្រំដែននៃការអនុវត្តសិទ្ធិនោរថា "ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់មួយ ។" ដូច្នេះ រាល់ស្នាដៃទាំងឡាយដែលនឹងយកទៅផ្សព្វផ្សាយត្រូវគោរពតាមលក្ខខណ្ឌខាងលើនេះ ។