ការដឹកជញ្ជូន និងការទុកដាក់គឹជាមុខនាទីម៉ាឃីធីង ដ៏សំខាន់ពីព្រោះវាចុះសោហ៊ុយអស់ពាក់កណ្តាលនៃសោហ៊ុយម៉ាឃីធីងទាំងអស់ ។
- តាមផ្លួវដែកៈ គេនិយមប្រើជាងគេជាពិសេសនៅបរទេសព្រោះវាមានការចំណាយតិចនិងមានល្បឿនលឿនគួរសម ដោយប្រើប្រាស់សំរាប់ដឹកទំនិញធ្ងន់ៗនិងបរិមាណច្រើន
- តាមផ្លូវគោក
ៈ ក៏ជាមធ្យោបាយសំខាន់ណាស់ ដូចជាតាមរយៈរថយន្តតូចធំឬតាមឡានដឹកកុងទឺន័រទៅកាន់កំពុងផែ ឬចេញពីកំពុងផែរជាដើម
- តាមផ្លូវទឹកៈ សំដៅការដឹកជញ្ជូនទំនិញឆ្លងកាត់អុរ ស្ទឹង ទន្លេ បឹង ឬសមុទ្រជាញឹកញាប់មានតម្លៃថោកជាងគេ ជាពិសេសការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិ។ ប៉ុន្តែមានល្បឿនយឺតជាងមធ្យោបាយផ្សេងៗ
- តាមផ្លូវអាកាសៈ ជាមធ្យោបាយដែលមានការសេវាដឹកជញ្ជូនជាពិសេសសំរាប់ទំនិញដែលមានការប្រញាប់ប្រញាល់ដោយសារមានល្បឿនលឿនជាងគេ និងមានទំហំនិងទម្ងន់សមល្មមតែមានតម្លៃថ្លៃជាងមធ្យោបាយផ្សេងទៀត ។