ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាក្របខ័ណ្ឌគុណវុឌ្ឃិជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម៖
- ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវឌ្ឃិនីមួយៗ ប្រកបដោយសង្គតិភាពជាតិ។
- ជួយបង្កើតច្រកអាចបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលមច្ចេកទេសនិងវិជ្ជាជីវៈ
- ផ្តល់ភាពបត់បែនទៅតាមគោលបំណង នៃជម្រើសសិក្សាសម្រាប់ការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលដែលរួមចំណែកដល់ការសិក្សាពេញមួយជីវិត
- ជំរុញការផ្តល់គុណភាពអប់រំ និងការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គលទីកន្លែងការងារនិងវិជ្ជាជីវៈ។
- លើកម្ពស់ការទទួលស្គាល់គុណវឌ្ឃិ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងកម្រិតជាតិ និងអន្តរជាតិ។