Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-21 05:55

រយៈពេលកន្លងជាង ១០ឆ្នាំ មកហើយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានច្រើន ដែលឯកឧត្តម លោក លោកស្រីបានដឹងហើយការសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចដោយមនសិការ មានភាពស្ងប់ គ្មានស្តាយក្រោយទេ ព្រោះទាមទារឱ្យមានភាពសុក្រឹតហ្មត់ចត់ជានិច្ច ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា គឺគ្មានប្តឹងឧទ្ធរណ៍ ឬកំពូលទេ ហើយក៏មិនស្ថិតនៅក្នុងប្រព័ន្ធតុលាការដែរ និងឯករាជ្យ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ត ទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បិទផ្លូវតវ៉ាចំពោះសមត្ថកិច្ច ឧទាហរណ៍ បកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ ដោះស្រាយវិវាទ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីព្រោះនរដ្ឋធម្មនុញ្ញចែងអ៊ីចឹង ច្បាប់មេ ច្បាប់គោលចែងអីចឹង ច្បាប់រៀបចំអង្គការក៏ចែងអីចឹងដែរ ។ ពាក្យថា បិទផ្លូវតវ៉ា គឺចប់ត្រឹមប៉ុណ្ណឹងឯង នៅស្រុកបារាំងក៏ធ្វើយ៉ាងនេះដែរ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៃសាធារណរដ្ឋបារាំងក៏បិទផ្លូវតវ៉ាដែរ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញទាំងអស់ក៏បិទផ្លូវតវ៉ាដែរ ។ ការបិទផ្លូវតវ៉ានេះ មិនមែនបិទមិនឱ្យគេដឹងគេឮនោះទេ ព្រោះរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចុះក្នុងរាជកិច្ចប្រកាសជាសាធារណៈ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login