Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-21 23:11

កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានខិតខំពង្រឹងគុណភាព ឱ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងក្របខ័ណ្ឌគុណវុឌ្ឃិជាតិកម្ពុជាប៉ុន្តែនៅមានជួយបញ្ហាប្រឈមមួយចំនួនដូចជា៖

  • គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និងឯកសារបច្ចេទេស...។
  • ទស្សនអវិជ្ជមានរបស់មហាជន ពាក់ព័ន្ធការមិនសូវឱ្យតម្លៃចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលបណ្តាលឱ្យអត្រាចូលរៀនរបស់សិស្សនៅមានកម្រិតទាប។
  • ការមិនទាន់អនុវត្តពេញលេញនូវ ការទទួលស្គាល់កម្មវិធីអប់រំបណ្តុះបណ្តាលឆ្លងសាលា ស្របតាមការកំណត់ក្នុងក្របខ័ណ្ឌគុណវឌ្ឃិជាតិកម្ពុជា ជាពិសេសការផ្សារភ្ជាប់ពីសាលាចំណេះទូទៅ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស។
  • របៀបសិក្សាកម្មវិធីសិក្សាមិនទាន់មានលក្ខណៈបត់បែនសម្រាប់សិស្ស ដែលតម្រូវជាចាំបាច់ត្រូវតែរៀននៅក្នុងថ្នាក់។
  • ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសនៅពុំទាន់ឆ្លើយតបទាំងស្រុងតាមតម្រូវការរបស់ទីផ្សារការងារដែលជាយថាហេតុបង្កើតនូវភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ។
  • ការបំពាក់ជំនាញទន់ និងជំនាញឥរិយាបថសង្គម នៅមានភាពខ្វះខាតក្នុងចំណោមសិស្ស និស្សិតផ្នែកអប់របណ្តុះបណ្តាលបច្ចេកទេស។
  • កង្វះការចូលរួមពីសំណាក់ដៃគួពាក់ព័ន្ធ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login