Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាធារណរដ្ឋអ៊ីតាលីកើតឡើងនៅឆ្នាំ ១៩៤៦ ។ មានរចនាសម្ព័ន្ធដូចជាៈ

  • ប្រធានាធិបតីត្រូវបានបោះឆ្នោតជ្រើសរើសតាំងដោយព្រឹទ្ធសភានិងសភាតំណាងរាស្រ្តមានអាណត្តិ៧ឆ្នាំ ។ ប្រធានធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្រ្តីនិងមានសិទ្ធិរំលាយសភាហើយរៀបចំឲ្យមានកាសារជាថ្មី ។ សិទ្ធិពិសេសមួយទៀតគឺប្រធានាធិបតីជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពព្រមទាំងមានសិទ្ធិប្រកាសសង្រ្គាមទៀតផង
  • នាយករដ្ឋមន្រ្តីៈ ជាមមន្រ្តីសំខាន់ក្នុងរដ្ឋាភិបាល ។ នាយករដ្ឋមន្រ្តីត្រូវបានតាំងដោយប្រធានាធិបតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភា ។ ចមណែកឯគណរដ្ឋមន្រ្តីត្រូវជ្រើសតាំងដោយនាយករដ្ឋមន្រ្តីហើយត្រូវតែងតាំងពីប្រធានាធិបតីតាមរយៈការសុំសេចក្តីទុកចិត្តពីសភានិងក្រោយការរផ្តល់ការទុកចិត្តពីសភានាយករដ្ឋមន្រ្តីនិងគណរដ្ឋមន្រ្តីជារដ្ឋាភិបាលស្របច្បាប់
  • សភាៈ សភាទាំងពីគឺព្រឹទ្ធសភានិងសភាតំណាងរាស្រ្តមានសិទ្ធិក្នុងការអនុម័តច្បាប់ ។ សភាតំណាងរាស្រ្តមានសមាជិកចំនួន ៦៣០ រូបព្រឹទ្ធសភាមានសមាជិក ៣១៥ រូបដោយការបោះឆ្នោតនិង៥ផ្សេងទៀតកាន់តំណែងអស់មួយជីវីតដែលជ្រើសតាំងដោយប្រធានមាធិបតីសមាជិកទាំង៥រូបនេះភាគច្រើនជ្រើសតាំងក្នុងចំណោមអតីតប្រធានាធិបតី ។ សភានិងព្រឹទ្ធសភាមានអាណត្តិ៥ឆ្នាំ
  • តុលាការៈ ចៅក្រមនៃតុលាការអ៊ីតាលីប្រព្រឹត្តទៅតាមរយៈការតែងតាំង ។ តុលាការជាន់ខ្ពស់ហៅថាតុលាការធម្មនុញ្ញមានសមាជិក១៥រូប ។ សមាជិក៥រូបតែងតាំងដោយប្រធានាធិបតី៥រូបតែងតាំងដោយសភានិង៥តែងតាំងដោយចៅក្រមក្រសួងយុត្តិធម៌ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login