បានជាកិច្ចព្រមព្រៀងបារាំងខ្មែរឆ្នាំ ១៨៦៣ មានចរិកលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងដោយសារមានការកត្តាចម្បងមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះថាៈ
ខ្លឹមសារសំខាន់ៗក្នុងកិច្ចព្រមព្រៀងៈ
- ព្រះចៅអធិការបារាំងផ្តល់នូវកិច្ចការពាររបស់ខ្លួនចំពោះប្រទេសកម្ពុជា ( មាត្រា១ )
- ព្រះចៅអធិការបារាំងដែលទទួលស្គាល់អធិបតេយ្យភាពនៃព្រះរាជាកម្ពុជានោះ សន្យាថានិងជួយរក្សាសណ្តាប់ធ្នាប់និងភាពស្ងប់ស្ងាត់នៅក្នុងប្រទេសព្រមទាំងការពារកម្ពុជាទល់និងរាល់ការវាយប្រហារពីខាងក្រៅជួយកម្ពុជាក្នុងការទាមទារពន្ធដារពាណិជ្ជកម្មនិងផ្តល់នូវភាពងាយស្រូលក្នុងការស្ថាបនាគមនាគមន៍រវាងកម្ពុជានិងដែនសមុទ្រ ( មាត្រា១៦ ) ។
ភាពខុសគ្នាៈ
- អាណាព្យាបាលៈ ជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកមានស្វ័យភាពក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបសើខ្លួន
- អាណានិគមៈជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុក ពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រពន្ធរដ្ឋបាលរបស់ខ្លួនទេ ( ត្រុវបានគ្របើគ្រប់គ្រងដោយប្រទេសអាណានិគមនិយម ) ។