Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-25 12:33

ដូចដែលឯកឧត្តម លោកជំទាវ បានលើកឡើងហើយ ការបង្កើតស្ថាប័នមួយនេះ គឺជាការរួមចំណែកពង្រឹងនីតិរដ្ឋក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី ។ កន្លងមកក្នុងរបបសាធារណរដ្ឋ ខ្មែរគេបង្កើតតុលាការធម្មនុញ្ញ ហើយក្នុងរបបរដ្ឋកម្ពុជាទាក់ទងនឹងការបកស្រាយច្បាប់ បកស្រាយរដ្ឋធម្មនុញ្ញ មានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងមានក្រុមប្រឹក្សារដ្ឋ ។ តាមការវិវឌ្ឍន៍ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ បង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបំពេញសមត្ថកិច្ចរបស់ខ្លួនដែលចែងក្នុងរដ្ឋធម្មនុញ្ញ ជំពូកទី១២ថ្មី ថាក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចក្នុងការធានាការពារការគោរពរដ្ឋធម្មនុញ្ញ និងបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ និងដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា។ នេះជាការវិវឌ្ឍន៍មួយ ។ ហេតុអ្វី មិនទុកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើទៅ ? តាមបទពិសោធន៍ ការទុកឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាធ្វើក៏បានដែរ ការលំបាកត្រង់ថា គាត់ជាអ្នកធ្វើច្បាប់រួចទៅហើយ ដល់មានការមិនច្បាស់ទុកឱ្យគាត់បកស្រាយវាមានការពិបាក ហើយបើតុលាការបកស្រាយរដ្ឋធម្មនុញ្ញក៏មានការពិបាកដែរ ។ ដូច្នេះ ត្រូវឱ្យមានស្ថាប័នផ្សេងមួយជាអ្នកបកស្រាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login