Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-25 12:44

រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានកំណត់ច្បាស់ ហើយថាក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដោះស្រាយតែវិវាទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាធម្មនុញ្ញពុំមានសមត្ថកិច្ចដោះស្រាយវិវាទទេ ដោយមូលហេតុថាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពុំបានចែងផ្តល់សមត្ថកិច្ចដល់ក្រុមប្រឹក្សាធម្មនុញ្ញទេ ប៉ុន្តែជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងស្រុង ។ ដោយឡែក ក្រុមប្រឹក្សាធម្មនុញ្ញនៅជាប់ជំពាក់ជាមួយ នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តែក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ុណ្ណោះ ដោយសារច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបញ្ញត្តិឱ្យ គ.ជ.ប ធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ ហើយដែលនៅពេលនោះតែងមានការប្តឹងកើតមានឡើង ។ ដូច្នេះ បណ្តឹងតវ៉ា ឬបដិសេធនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលក្រោយពីបានធ្វើនៅចំពោះមុខគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោតគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចមកអាចនឹងប្តឹងបន្តមកក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចចុងក្រោយក្នុងបញ្ហានេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login