ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំនាញម៉ាឃីធីង ត្រូវបានគេផ្តល់ទស្សនាទានផ្សេងៗគ្នាអ្នកខ្លះថាជាការសិក្សាអំពីរបៀបផ្សព្វផ្សាយ លក់ផលិតផល និងសេវាកម្ម ។ អ្នកខ្លះទៀតយល់ថា ជាការសិក្សាដោយផ្តោតសំខាន់ទៅលើការបំពេញចិត្តអតិថិជន និងការកសាងទំនុកចិត្តរបស់អតិថិជនមកលើម៉ាកសញ្ញារបស់ក្រុមហ៊ុន ។ ហើយក៏មានទស្សនាទានមួយចំនួនទៀតយល់ថា ម៉ាឃីធីង គឺសំដៅទៅលើកម្មភាពទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយទីផ្សារ ហើយទីផ្សារនោះជាកន្លែងដែលអ្នកលក់ និងអ្នកទិញជួបគ្នា ។
សម្រាប់លោកសាស្រ្តាចារ្យ ជំនាញម៉ាឃីធីង អៀម សំអឿន បានឲ្យនិយមន័យដោយយោងតាមសមាគមអ្នកម៉ាឃីធិងសហរដ្ឋអាមេរិកថាម៉ាឃីធិង គឺជាដំណើរការនៃការរៀបចំផែនការ និងការប្រតិបត្តិទៅលើទស្សនទានទាក់ទងនិងផលិតផល និងសេវាកម្ម ការកំណត់តម្លៃ ការផ្សព្វវផ្សាយ និងចែកចាយ ដើម្បីបំពេញតម្រូវការអតិថិជន ជាលក្ខណបុគ្គល និងអង្គភាព គោលបំណងដើម្បិប្រាក់ចំណេញយូរអង្វែង ។ និយាយរូមម៉ាឃីធិងគឺផ្តោតទីលើគោលការណ៍ 4P’s ។