Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពណ៌នាអំពីពិធីមង្គលការឬអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាជាប្រជាធិបតេយ្យៈ

  • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ ១០គូក្នុងពិធីតូចហើយពិធីធំមានពី ៣០ ទៅ ៥០គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការគឹរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ​យុវជនយុវនារីពុំអនុញ្ញាត ឲ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។ អង្គការ ឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្តាយរបស់មនុស្សគ្រប់រូប ។
  • នារីមួយចំនួន ត្រូវបង្ខំឲ្យរៀបការជាមួយយុវជនពិការដែលរងរបួសក្នុងសង្គ្រាម ។ បើគេហ៊ានជំទាស់និងបំណងអង្គការគេត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឲ្យធ្វើការងារជាទម្ងន់ ឬសម្លាប់ចោលតែម្តង
  • ថ្ងៃរៀបការបុរសនារី ត្រូវឈរជាពិរជួរតាមគួរបែរមុខរកគ្នា ។ បន្ទាប់មកប្រធានភូមិបញ្ជាឲ្យគូទាំងនោះចាប់ដៃគ្នា ហើយធ្វើការប្តេជ្ញាចិត្តថា បម្រើអង្គការដោយឥតលក្ខខណ្ឌ ។ បន្ទាប់ពីបញ្ចប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឲ្យរស់នៅជាមួយគ្នាតែពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានដើម​ ឬមុខព្រួញថ្មី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login