Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌សន្តិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្ស ស្របតាមលទ្ធិប្រជាធិបតយ្យ និងព្រះពុទ្ធសាសនា ។

វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ចំពោះសង្គមខ្មែរៈ

  • អប់រំមនុស្សឲ្យគោរពជីវីតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់អ្វីទាំងអស់
  • អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា មានខន្តីសន្តោស លំបង់អស្មិមានៈមានព្រហ្មវិហារធម៌ក្នុងខ្លួន
  • ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាដើមចមនៃសន្តិភាពនិងការអភិវឌ្ឍ
  • ឈរលើគោលការណ៍តែមួយដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ឋានៈ តួនាទី សាសនា ជាតិសាសន៍ ពណ៌សម្បុរ ភេទ
  • ស្នេហាជាតិ និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីមាតុប្រទេស
  • អប់រំមនុស្ស ឲ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ
  • ការយោគយល់គ្នាទៅវិញទៅមក ស្មោះត្រង់ សេចក្តីជឿជាក់មនុស្សធម៌ ភាតរភាពសមភាព
  • សណ្តោសប្រណី អាធ្យាស្រ័យ សុទិដ្ឋិនិយម គិតប្រយោជន៍រូមជាធំ
  • មាគ៌ាឈានទៅរកការអភិវឌ្ឍន៍សង្គមនិងប្រទេសជាតិ
  • អប់រំមនុស្សឲ្យចេះអភិវឌ្ឍន៍ប្រកបដោយនិរន្តន៍ភាព ទាំងសម្ភារៈ ចំណេះដឹងបញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវីត និងសុភមង្គល ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login