2019-11-05 15:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហានេះ គឺត្រូវបានជជែកគ្នាដែរក្នុងអាណត្តិរបស់រដ្ឋសភា សម្រាប់នីតិកាលទី១ ឆ្នាំ១៩៩៣ ១៩៩៨ ពេលធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនៅពេលនោះមានមតិតំណាងរាស្ត្រខ្លះបានលើក ប៉ុន្តែបញ្ហានៅត្រង់ថា តើកម្ពុជាធ្វើបាន ឬមិនបានប៉ុណ្ណោះ ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេសអាចបោះឆ្នោតបានលុះត្រាតែមានចែងក្នុងច្បាប់ ។ ចំណែកឯនៅស្រុកគេវិញ គេធ្វើបានតាមរយៈការបង្កើតការិយាល័យបោះឆ្នោតរបស់ស្ថានទូតនៅឯបរទេស ឧទាហរណ៍ ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំងជាដើម។ ប៉ុន្តែដោយសារតែប្រជាជនបណ្តាប្រទេសទាំងនោះ ជាប់កាតព្វកិច្ចចំពោះរដ្ឋដែរ ដូចជាការបង់ពន្ធជូនរដ្ឋតាមរយៈការកាត់ប្រាក់ខែ នៅពេលដែលខ្លួនធ្វើការនៅបរទេសឬប្រាក់ចំណូលរបស់ក្រុមហ៊ុន ប្រតិបត្តិការនៅបរទេសជាដើម ។