Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-06 15:19

ច្បាប់ក៏ដោយ រដ្ឋធម្មនុញ្ញក៏ដោយ កាលណាធ្វើវិសោធនកម្មវានឹងបណ្តាលឱ្យមានការដាក់ពាក្យថា “ថ្មី” ហើយ ។ ម្យ៉ាងវិញទៀត ពាក្យថា “ថ្មី” នេះសំដៅទៅដល់ការកែលើកទី១ ហើយបើកលើកទី២ គេដាក់ថា "ថ្មី(មួយ)" និងកែលើកទី៣ គេដាក់ថា “ថ្មី(ពីរ) " ។ នេះគឺជារបៀបរៀបលំដាប់មាត្រាដែលត្រូវបានគេធ្វើវិសោធនកម្ម ។ ប៉ុន្តែបញ្ហាលំបាកនឹងកើតមាននៅពេលដែលគេបង្កើតជំពូក និងមាត្រាថ្មី តួយ៉ាងដូចការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបង្កើតឱ្យមានជំពូកថ្មីមួយស្តីពីព្រឹទ្ធសភា និងជំពូកថ្មីមួយទៀតស្តីពីសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងខាងនយោបាយកាលពីឆ្នាំ១៩៩៨ ។ ដូច្នេះ ការដាក់លេខរៀងមាត្រានៃរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងវិញ ដោយផ្អែកតាមគោលការណ៍ណាមួយ ។ ទាក់ទងបញ្ហានេះ យើងបានដកស្រង់បទពិសោធន៍ដែលមានស្រាប់ជាមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលត្រូវបានគេធ្វើវិសោធនកម្មចំនួន ១២ លើកនោះ ។ ម្យ៉ាងវិញទៀត បើទោះបីជាមានការខុសឆ្គងទៅនឹងការដាក់ពាក្យ "ថ្មី(មួយ)" ឬ "ថ្មី(ពីរ)" ក៏ដោយក្រុមប្រឹក្សាធម្មនុញ្ញគ្មានសមត្ថកិច្ចទៅធ្វើការកែសម្រួលទេ ពីព្រោះការកែប្រែផ្នែកណាមួយ ឬមាត្រាណាមួយនៃរដ្ឋធម្មនុញ្ញត្រូវឆ្លងកាត់នីតិវិធីច្បាប់ត្រឹមត្រូវដូចជាត្រូវអនុម័តច្បាប់ធម្មនុញ្ញមួយដើម្បីធ្វើកែប្រែពាក្យ “ថ្មី” នេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login